ផ្ទៃមេឃទាំងមូល នៅរដ្ឋកាលីហ្វ័រញ៉ា ប្រែជា ពណ៌ទឹកក្រូច ដោយសារតែ …

មានការភ្ញាក់ផ្អើល ពេញទាំងក្រុង នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ព្រោះតែផ្ទៃមេឃទាំងមូល ប្រែទៅពណ៌ទឹកក្រូច ដោយសារ តែផ្សែងអព្ទ ដែលចេញពី ភ្លើងឆេះព្រៃ ។

កាលពីថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានខ្យល់បក់ខ្លាំង រួមជាមួយផ្សែង និងផេះ ពីអគ្គិភ័យមួយនៅភាគខាងជើងនៃរដ្ឋ កាលីហ្វ័រញ៉ា ដែលធ្វើអោយអ្នក ស្រុកនៅសាន់ហ្វ្រាន់ស៊ីស្កូនិងតំបន់ជុំវិញបានភ្ញាក់ពីហេតុការណ៌ ដ៏ចម្លែក ដែលធ្វើអោយមេឃខ្មៅងងឹត ដែលខ្លះគិតថាវាជាពេលយប់។

លោកស្រី Catherine Geeslin ដែលរស់នៅតំបន់ Portal ខាងលិចនៃទីក្រុងបានប្រាប់កាសែត San Francisco Chronicle ថា ” វាមានអារម្មណ៍ថាដូចជាចុងបញ្ចប់នៃពិភពលោក ” ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញវានៅតែងងឹតហើយវាចំឡែក ខណៈញ៉ាំអាហារថ្ងៃត្រង់នៅទីងងឹត។

Related posts

Leave a Comment