ជួយស៊ែរនផង! នារីម្នាកភ័យមិនស្ទើរ ក្រោយមានបុរសម្នាក់ពាក់មាស់ជិត មកឈរជាយូរនៅមុខPharmacyរបស់គាត់ ចុងក្រោយក៏ដាច់ចិត្តសួរ ដល់ពេលចម្លើយតបវិញគឺគួរឲ្យខ្លាចណាស់ គឺ…

ខ្ញុំសុំអត់យល់​ គាត់ម្នាក់នេះទេ​ គាត់បិទម៉ាស់មកដល់ឈរឡេីងយូរ​ ខ្ញុំសួរគាត់ដំបូងគាត់សួរថា ​ពូ​! ត្រូវអ្វីការដែរ? គាត់អត់និយាយរកខ្ញុំទេ​ ហេីយភ្នែកគាត់សម្លឹងចុះ​ សម្លឹងឡេីង​ មេីលក្នុងPharmacy ខ្ញុំ​ ដោយខ្ញុំនៅជាមួយសិស្សប្អូនជុំគ្នាទាំងអស់​ ហេីយម្នាក់ៗឡេីងភ័យ! បន្ទាប់មកគាត់ក៏នៅតែហ៊ុចលុយមូលក្រដាស់1000រៀលឱ្យមកពួកខ្ញុំដដែល​ ក្នុងគោលបំណងគាត់ចង់ឱ្យយេីងកាន់លុយរបស់គាត់​ តែពួកខ្ញុំអត់ប៉ះពាល់អ្វីទាំងអស់​ ហេីយខ្ញុំក៏គិតក្នុងចិត្តថា​ ប្រហែលគាត់សុំលុយ​ ក៏ហុចលុយឱ្យ

គាត់1000រៀលទៅ​ តែគាត់នៅតែអត់យក​ ហេីយគាត់បង្ហេីបសំលេងមកបែបភាសាចិន​ ទោះជាយ៉ាងណាក៏ដោយក៏គាត់នៅតែឈរយ៉ាងយូរដដែរ​ ក្រោយមកខ្ញុំក៏សួរភាសាចិនទៅគាត់វិញថា​ “Ni xiang Yao shen me? (តេីអ្នកចង់បានអ្វី​) ពេលនោះគាត់ក៏តបមកខ្ញុំវិញឡេីងលឿន​ ដោយកែវភ្នែកបេីធំៗ​ ហេីយនិយាយថា​ Xiang sha ren (គាត់ចង់សម្លា ប់មនុស្ស​) 😱😱😱 ហេតុអ្វីបានជាគាត់ឆ្លេីយបែបនេះ​ ដោយចម្លេីយមិនគួរឱ្យចង់ស្តាប់ទាល់តែសោះ​

(អាចមកពីគាត់បែ កថ្នាំច្រេីនពេក) បន្ទាប់មកគាត់ក៏ទុកក្រដាស់មួយសន្លឹក​ នេះជាហេតុដែរគាត់ចង់ឱ្យយេីងបេីមិនបានប៉ះលុយ​ ក៏ប៉ះក្រដាស់ដែរគាត់ដាក់ឱ្យដែរ^^ ហេីយពេលហ្នឹងគាត់ក៏ដេីរចេញទៅវិញភ្លាម​ៗ​ សូមេត្តាបងប្អូនទាំងអស់គ្នា​ បង្កេីនការប្រុងប្រយ័ត្នឱ្យមែនទែន​ បេីអាចយកលេខទូរសព្ទ័ប៉ូលីសទុកម្នាក់មួយទៅដេីម្បីជៀសវាងជួបរឿងរ៉ាវដូចខ្ញុំខាងលេី​ !!!!

សូមshareទុកម្នាក់មួយដេីម្បីមេីលរូបគាត់ដោយគាត់បិទម៉ាស់ឡេីងពីរជាន់​ ភ្នែកក្រឡេបក្រឡាប់គួរឱ្យខ្លាច គាត់ជាជនជាតិ​ចិន មិនមែនខ្មែរទេ​ ភ្នែកគាត់សម្លឹងគ្រប់កន្លែងនៅក្នុងហ្វាម៉ាសុីខ្ញុំហេីយមេីលមកសិស្សប្អូនក៏ដូចជាខ្ញុំដោយបេីកភ្នែកឡេីងធំៗតែម្តង​។ លេីកទីមួយដែរគាត់នៅតែចង់ឱ្យយេីងប៉ះលុយគាត់​​បំណងល្អពីឱសថស្ថានស្មាយ​ ហ្វាម៉ា៕